Promoting Growth in Cambodia

របាយការណ៏ឥណទានអតិថិជន ការត្រួតពិនិត្យរបាយការណ៏ឥណទានរបស់លោកអ្នកជាជំហានដំបូងក្នុងការគ្រប់គ្រងស្ថាន​ភាពឥណទានរបស់លោកអ្នកនៅកម្ពុជា។ជាមួយនឹងការត្រួតពិនិត្យរបាយការណ៏ឥណទានលោកអ្នកក៏ដូចជាអ្នកផ្តល់កម្ចីម្ចាស់ផ្ទះនិយោជកនឹងឃើញប្រភេទព័ត៌មានដូចគ្នា។ប្រសិនបើព័ត៌មានទាំងនោះមិនត្រឹមត្រូវលោកអ្នកអាចនឹងស្នើសុំអោយ​ស៊ីប៊ីស៊ី​​កែប្រែដើម្បី​អោយវាផ្តល់ នូវរូបភាពត្រឹមត្រូវនៃស្ថានភាពឥណទានរបស់លោកអ្នក។ នៅពេលណាដែលលោកអ្នកដាក់ពាក្យសុំបើកបណ្ណ័ឥណទានថ្មី​កម្ចីរឺការពង្រីកនូវឥណទាន​ណាមួយនៅកម្ពុជាអ្នកផ្តល់កម្ចីត្រូវត្រួតពិនិត្យ របាយការណ៏ឥណទានរបស់លោកអ្នកជាមួយ​ ស៊ីប៊ីស៊ីមុននឹងសំរេចចិត្តថាតើគួរតែផ្តល់ភាពងាយស្រួលដល់លោកអ្នកដែររឺទេ។ជាមួយនឹង​ការត្រួតពិនិត្យរបាយការណ៏ឥណទានលោកអ្នកនឹងអាចត្រៀមខ្លួនប្រសើរជាងមុនក្នុងការទទួលបានឥណទាន។ ជាមួយនឹងការស្នើសុំរបាយការណ៏ឥណទានលោកអ្នកនឹងអាច មានលទ្ធភាពក្នុងការបដិសេធទិន្នន័យឥណទានដែលមិនត្រឹមត្រូវ សិក្សាពីរបាយការណ៏ឥណទានរបស់លោកអ្នកនិងកំរិតនៃហានិភ័យដែលលោកអ្នក​ស្ថិតនៅ កត្តានានាដែលបន្ថែមនិងបន្ថយភាពគួរបានទទួលឥណទានស៊ីប៊ីស៊ីរបស់លោកអ្នក លោកអ្នកអាចស្នើសុំរបាយការណ៏ឥណទានម្តងក្នុងមួយឆ្នាំដោយឥតគិតថ្លៃពីស៊ីប៊ីស៊ី។ពេលវេលាដែលល្អក្នុងការប្រើប្រាស់របាយការណ៏ឥណទានគឺមុនពេលដែលលោកអ្នកដាក់ពាក្យស្នើសុំកម្ចីបណ្ណ័ឥណទាននិងសេវាសម្រួលការផ្តល់កម្ចីផ្សេងទៀត។ Read more

Promoting Growth in Cambodia

សេវាកម្មឥណទានពាណិជ្ជកម្ម   ស៊ីប៊ីស៊ីផ្តល់នូវចក្ខុវិស័យនៃឥណទានពាណិជ្ជកម្ម​ដែលជួយដល់ធុរកិច្ចនៃ​ប្រជាជនកម្ពុជា ក្នុងការកាត់បន្ថយចំណាយបង្កើនចំណូលនិងកាត់បន្ថយហានិភ័យដែលពាក់ព័ន្ធនឹង ឥណទានបែបកញ្ចប់។   ស៊ីប៊ីស៊ីរក្សានូវកម្រងមូលដ្ឋានទិន្នន័យឥណទានដែលគ្របដណ្តប់ទូលំទូលាយនិងផ្តាច់មុខនៅប្រទេសនានាដើម្បីជួយធុរកិច្ចអោយផ្តល់កម្ចីដោយទទួលបានផលចំណេញនិងកាត់បន្ថយហានិភ័យឥណទាន។​​របាយការណ៏ទិន្នន័យទាន់ហេតុការណ៏យើងខ្ញុំជួយក្រុមហ៊ុនការពារទ្រព្យ​សកម្ម​ជាមួយនឹង​ឧបករណ៏និងចក្ខុវិស័យដែលជួយការពារការក្លែងបន្លំ។   ការគ្រប់គ្រងហានិភ័យមានសារសំខាន់ក្នុងការកំណត់នូវការខាតបង់ផលចំណេញ។របាយការណ៏យើងខ្ញុំនឹងជួយលោកអ្នកក្នុងការបែងចែកជាផ្នែកនូវកម្ចី​និងឥណទាន​ជាកញ្ចប់។​សេវាកម្ម​ជូន​ដំណឹងស៊ីប៊ីស៊ី​អនុញ្ញាតិអោយអតិថិជនយើងខ្ញុំតាមដានវិភាគនិងចាត់​វិធានការណ៏យ៉ាង​ឆាប់រហ័សក្នុងការកាត់បន្ថយនូវការលុបចោលឥណទាននិងកំណត់នូវឱកាសរកចំណូលបន្ថែម។សេវាកម្ម​ត្រួតពិនិត្យ​ក៏ជួយការពារអតិថិជននិងធុរកិច្ចនៃកម្ពុជាពីការក្លែងបន្លំដោយ​ប្រើប្រាស់ឧបករណ៏ស៊ើបអង្កេតនិង​ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអត្តសញ្ញាណ។ Read more

CBC's Mission

បេសកម្មយើងខ្ញុំ   បេសកម្មរបស់ស៊ីប៊ីស៊ីគឺជម្រុញការរីកចម្រើន​នៅកម្ពុជាដោយលើកទឹកចិត្តអោយមានការសុំ​កម្ចី​​​​និង​​ការផ្តល់កម្ចីប្រកប​ដោយ​​​​ភាពទទួលខុសត្រូវនៅក្នុងសេដ្ឋកិច្ចកម្ពុជា។   សមត្ថភាពរាយការណ៏ឥណទានដែលត្រឹមត្រូវនិងជឿទុកចិត្តបានមួយគឺជាមូលដ្ឋានគ្រឹះនៃ​លំនឹងហិរញ្ញវត្ថុការអភិវឌ្ឍន៏និងពិពិធកម្មសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។   ជាមួយនឹងសមត្ថភាពមួយដែលមានលំនឹងនិងអាចប្រើប្រាស់បានសម្រាប់ធ្វើរបាយការណ៏​ឥណទានអ្នកធ្វើវិនិយោគកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងការវិនិយោគនៅក្នុងធុរកិច្ចកម្ពុជា។​​នេះជួយបង្កើនមូលធនក្នុងស្រុកនិងបរទេសដែលបានវិនិយោគទៅក្នុងសេដ្ឋកិច្ចកម្ពុជានិង​ជួយបង្កើតនូវការងារបន្ថែមនិងឱកាសធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។   បេសកម្មយើងខ្ញុំគឺផ្តល់ព័ត៌មានឥណទានត្រឹមត្រូវទាន់ហេតុការណ៏ដល់ធុរកិច្ចកម្ពុជានិង​អ្នកប្រើប្រាស់ដោយកាត់បន្ថយនូវហានិភ័យនៃការផ្តល់កម្ចីសម្រាប់ធុរកិច្ចដែលទនឹ្ទមនឹងនេះធ្វើអោយអ្នកខ្ចីបែបប្រើប្រាស់បុគ្គលនិងធុរកិច្ចកម្ពុជាកាន់តែច្រើនឡើងអាចទទួលបានមូលធន។ Read more

Consumer Credit Services

សេវាកម្មនៃឥណទានអតិថិន   ស៊ីប៊ីស៊ីផ្តល់សេវាកម្មមួយចំនួនដល់​អតិថិជន​នៅកម្ពុជា​​ដែលអាចជំនួយដល់ការ​ទទួលបាន​នូវឥណទាន។សេវាកម្មយើងខ្ញុំអាចជួយលោកអ្នកដោយធានាថារបាយការណ៏ឥណទានរបស់លោកអ្នកមានភាពសុក្រិតនិងទាន់ហេតុការណ៏។យើងខ្ញុំក៏ផ្តល់ផងដែរនូវសេវាកម្មត្រួតពិនិត្យដែលធានាមិនអោយបុគ្គលផ្សេងណាប្រើប្រាស់ឈ្មោះលោកអ្នកមក​ស្នើរសុំឥណទានដោយគ្មានការអនុញ្ញាតិ​រឺក៏ការក្លែងបន្លំ​អត្តសញ្ញាណរបស់លោកអ្នក។   ជាមួយការយល់ដឹងនូវផលប៉ះពាល់ណាខ្លះដែលរបាយការណ៏ឥណទានរបស់លោកអ្នកមានទៅលើលទ្ធភាពទទួលបានកម្ចីបណ្ណ័ឥណទាននិងសេវាសម្រួលហិរញ្ញវត្ថុដទៃទៀតលោក​អ្នកមានឱកាសច្រើនក្នុងការទទួលបានឥណទាន។ Read more

images/thumbm/912819cambodia_monk.png images/thumbm/798275silk_industry.jpg images/thumbm/743787ricefarmer.jpg images/thumbm/465431ricefarmermech.jpg
planning

អំពីក្រេឌីតប្យូរ៉ូ​ក​​ម្ពុជា​(ស៊ីប៊ីស៊ី)

ធ្វើការដើម្បីជម្រុញការរីកចម្រើន​នៅកម្ពុជាដោយបង្កើននូវសមត្ថភាពរាយការណ៏ឥណទាន​ធុរកិច្ចនិងឥណទានអ្នកប្រើប្រាស់ដែលប្រកបដោយភាពទទួលខុសត្រូវ។ ស៊ីប៊ីស៊ីកាត់បន្ថយហានិភ័យឥណទានសម្រាប់ការធ្វើធុរកិច្ចនិងធ្វើអោយប្រសើរឡើងនូវការទទួលបានឥណទានសម្រាប់ប្រជាជនកម្ពុជា។ព័ត៌មានបន្ថែម…

+ More info...

shutterstock_7619431

បញ្ជីរាយនាមសមាជិក

ជួបជាមួយក្រុមហ៊ុនប្រកបដោយការទទួលខុសត្រូវនៅកម្ពុជាដែលកំពុងធ្វើការជាមួយស៊ីប៊ីស៊ីដើម្បីបង្កើតសមត្ថភាពរាយការណ៏ឥណទានមួយដែលត្រឹមត្រូវនិងមានចីរភាព។សមាជិក យើងខ្ញុំប្រើប្រាស់ផលិតផលនិងសេវាកម្មយើងខ្ញុំក្នុងការកាត់បន្ថយហានិភ័យនិងបង្កើន លទ្ធភាពទទួលបានផលចំណេញ។ ព័ត៌មានបន្ថែម…

+ More info...

shutterstock_50276368

សម្រាប់ធុរកិច្ច

សូមទាក់ទងយើងខ្ញុំដើម្បីស្វែងយល់ពីវិធីបែបណាដែលលោកអ្នកអាចកាត់បន្ថយហានិភ័យឥណទាននៅក្នុងធុរកិច្ចលោកអ្នកធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានផលចំណេញនិងជៀសវាងសំណើរឥណទានដែលក្លែងបន្លំ។

+ More info...

shutterstock_56339614

ការស្វែងរកការងារជាមួយស៊ីប៊ីស៊ី

តើលោកអ្នកជាបុគ្គលដែលមានទេពកោសល្យនិងចង់ធ្វើការនៅក្នុងបរិយាកាសការងារជាទីពេញចិត្តដែររឺទេ?យើងខ្ញុំកំពុងស្វែ ងរកអ្នកមកបំពេញតួនាទីមួយចំនួនប្រចាំការរាជធានីភ្នំពេញនៃកម្ពុជា។រកមើលឳកាសការងារដែលមាន...

+ More info...

YOU ARE HERE:

Did you know that your Internet Explorer 6 (IE6) is out of date?

This template is compatible with IE6, however your experience will be enhanced with a newer browser.

To get the best possible experience using our website we recommend that you upgrade to a newer version or other web browser. A list of the most popular web browsers can be found below