ការការពារការក្លែងបន្លំអត្តសញ្ញាណ

ដោយសារតែសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនក៏ដូចប្រទេសទាំងអស់លើពិភពលោកជា​ការពិត​ដែលអកុសលមួយគឺមានបុគ្គលមួយចំនួននឹងព្យាយាមក្លែងបន្លំដើម្បីរកប្រាក់ខុសច្បាប់។

ការលួចអត្តសញ្ញាណកើតឡើងនៅពេលដែលបុគ្គលម្នាក់ប្រើប្រាស់ព័ត៌មានលំអិតផ្ទាល់​ខ្លួនរបស់លោកអ្នក ដាក់ពាក្យសុំកម្ចីសេវាកម្មនានារឺឥណទានដោយគ្មានការអនុញ្ញាតិ​ដោយ​ផ្ទាល់​ពីលោកអ្នកដើម្បីប្រព្រឹត្តការក្លែងបន្លំរឺបទល្មើសផ្សេងៗ។

ដើម្បីកាត់បន្ថយហានិភ័យនិងជួយការពារលោកអ្នកនិងក្រុមគ្រួសារ​លោកអ្នកត្រូវការការ​ការពារការលួចអត្តសញ្ញាណ។​សេវាកម្មការពារការលួចអត្តសញ្ញាណរបស់ស៊ីប៊ីស៊ី​អាចជួយ​លោកអ្នកត្រួតពិនិត្យការផ្លាស់ប្តូរលើរបាយការណ៏ឥណទានរបស់លោកអ្នកនិងចាប់នូវការ​លួចរឺ​បន្លំអត្តសញ្ញាណប្រសិនបើកើតមាន។ជាមួយនឹងការផ្តល់សញ្ញាអោយដឹងជាមុនរៀង​រាល់ពេលដែលមានការផ្លាស់ប្តូរស្ថានភាពស៊ីប៊ីស៊ីលោកអ្នកអាចត្រួតពិនិត្យយ៉ាងសកម្មនិងការពារកេរ្តិ៍ឈ្មោះល្អនិងភាពគួរបានទទួលឥណទានរបស់លោកអ្នក។

សេវាកម្មនេះផ្តល់ដល់ប្រជាពលរដ្ឋកម្ពុជានិងអ្នកស្នាក់នៅកម្ពុជានូវផលប្រយោជន៏ដូចតទៅ

ការត្រួតពិនិត្យរបាយការណ៏ឥណទានស៊ីប៊ីស៊ីរបស់លោកអ្នកជារៀងរាល់ថ្ងៃ

ការផ្តល់សញ្ញាអោយលោកអ្នកដឹងមុនតាមរយះអ៊ីម៉ែលនិងសារជាអក្សរនៅពេលដែល​ស្ថានភាពព័ត៍មានលោកអ្នកផ្លាស់ប្តូរ​

ការត្រួតពិនិត្យការផ្លាស់ប្តូរអាស័យដ្ឋានថ្នាក់ជាតិ

YOU ARE HERE:
php script encode decode php script encode decode