មជ្ឈមណ្ឌលព័ត៌មានឥណទាន

ការរក្សារបាយការណ៏ឥណទានល្អមួយគឺជាការសំខាន់។នៅពេលដែលឥណទានលោកអ្នក​​កាន់តែប្រសើរមានន័យថាលោកអ្នកមានហានិភ័យកាន់តែទាបសម្រាប់អ្នកផ្តល់កម្ចី។ប្រសិនបើលោកអ្នកមាន​របាយការណ៏ឥណទានដ៏ល្អមួយជាទូទៅលោកអ្នកអាចធានាទទួល​បាននូវកម្ចីឆាប់រហ័ស​និង​អាចទទួលបានអត្រាការប្រាក់ទាបនិងត្រូវបានចាត់ទុក​ថា​លោកអ្នកមាន​ហានិភ័យឥណទានតិចតួច។

 

មានផលិតផលចំនួនពីរដែលនឹងជួយលោកអ្នកក្នុងការបង្កើតរបាយណ៍ឥណទានល្អមួយ។ជំហានទីមួយក្នុងការបង្កើតភាពគួរទទួលបានឥណទានដ៏ល្អមួយគឺត្រូវទាញយករបាយណ៍ឥណទាននៃអតិថិជនរបស់លោកអ្នកនិងត្រួតពិនិត្យអោយដឹងថាព័ត៌មានលំអិតគឺត្រឹមត្រូវ។ប្រសិនបើធនាគារក្រុមហ៊ុនផ្តល់ប័ណ្ណឥណទានរឺអ្នកផ្តល់កម្ចីមិនបានផ្តល់នូវព័ត៌មានត្រឹមត្រូវអំពីលោកអ្នកនោះវានឹងប៉ះពាល់ទៅលើភាពគួរបានទទួលឥណទាន​របស់លោកអ្នក។

ជាមួយនឹងការធានាថារាល់កិច្ចសន្យាកម្ចីរបស់លោកអ្នកទទួលបានសេវាផ្គត់ផ្គង់ជាប្រចាំ​លោកអ្នកអាចបង្កើននូវភាពគួរបានទទួលឥណទាន​​របស់លោកអ្នក។

ការជាវជាប្រចាំនូវសេវាកម្មត្រួតពិនិត្យនឹងផ្តល់លោកអ្នកនូវព័ត៌មានរៀងរាល់ពេលដែលមាន​អ្វី​កើតឡើងទាក់ទងទៅនឹងរបាយការណ៏ឥណទានរបស់លោកអ្នក។ហើយវាក៏ផ្តល់សញ្ញាអោយដឹងមុនដល់លោកអ្នកនៅរៀងរាល់ពេលមានពាក្យស្នើសុំដែលប្រើប្រាស់ឈ្មោះលោកអ្នក។

 

YOU ARE HERE:
php script encode decode php script encode decode