បេសកម្មយើងខ្ញុំ

 

បេសកម្មរបស់ស៊ីប៊ីស៊ីគឺជម្រុញការរីកចម្រើន​នៅកម្ពុជាដោយលើកទឹកចិត្តអោយមានការសុំ​កម្ចី​​​​និង​​ការផ្តល់កម្ចីប្រកប​ដោយ​​​​ភាពទទួលខុសត្រូវនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

 

សមត្ថភាពរាយការណ៏ឥណទានដែលត្រឹមត្រូវនិងជឿទុកចិត្តបានមួយគឺជាមូលដ្ឋានគ្រឹះនៃ​លំនឹងហិរញ្ញវត្ថុការអភិវឌ្ឍន៏និងពិពិធកម្មសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

 

ជាមួយនឹងសមត្ថភាពមួយដែលមានលំនឹងនិងអាចប្រើប្រាស់បានសម្រាប់ធ្វើរបាយការណ៏​ឥណទានអ្នកធ្វើវិនិយោគកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងការវិនិយោគនៅក្នុងធុរកិច្ចកម្ពុជា។​​នេះជួយបង្កើនមូលធនក្នុងស្រុកនិងបរទេសដែលបានវិនិយោគទៅក្នុងសេដ្ឋកិច្ចកម្ពុជានិង​ជួយបង្កើតនូវការងារបន្ថែមនិងឱកាសធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

បេសកម្មយើងខ្ញុំគឺផ្តល់ព័ត៌មានឥណទានត្រឹមត្រូវទាន់ហេតុការណ៏ដល់ធុរកិច្ចកម្ពុជានិង​អ្នកប្រើប្រាស់ដោយកាត់បន្ថយនូវហានិភ័យនៃការផ្តល់កម្ចីសម្រាប់ធុរកិច្ចដែលទនឹ្ទមនឹងនេះធ្វើអោយអ្នកខ្ចីបែបប្រើប្រាស់បុគ្គលនិងធុរកិច្ចកម្ពុជាកាន់តែច្រើនឡើងអាចទទួលបានមូលធន។

YOU ARE HERE:
php script encode decode php script encode decode