អត្ថប្រយោជន៏នៃសមាជិកភាព

សមាជិកសាជីវកម្មទទួលបាននូវអត្ថប្រយោជន៍ជាច្រើនបែបទាំងពីការទទួលបាននូវទិន្នន័យ​របាយការណ៏ឥណទានដែលប្រសើរជាងមុន​ដោយមានភាពជាក់ស្តែងនិងត្រឹមត្រូវជាងមុន។​ជំហានដំបូង​សមាជិកចែករំលែកនូវទិន្នន័យរបាយការណ៏របស់ខ្លួនដោយធានាអះអាងថា​ទ្រព្យសកម្មមួយនឹងមិនត្រូវបានយកទៅធានាក្នុងការធ្វើកិច្ចព្រមព្រៀងឥណទានជាច្រើននោះឡើយ។

 

ទង្វើនេះកាត់បន្ថយនូវហានិភ័យសម្រាប់អ្នកផ្តល់កម្ចីនិងកាត់បន្ថយផងដែរនូវចំនួនឥណទានមិនដំណើរការនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

 

ជាមួយនឹងការយល់ដឹងពីតម្រូវការឥណទានរបស់អតិថិជន​លោកអ្នកអាចផ្តល់នូវ​អនុសាសន៏ណែនាំនូវផលិតផលនិងសេវាកម្មនានាដែលសមស្របទៅនឹងទិន្នន័យស្ថានភាព​​ឥណទានរបស់អតិថិជន។ទង្វើនេះបង្កើននូវឧត្តមភាពប្រៀបធៀបនិងបង្កើតនូវភាពជឿជាក់ស្មោះស្ម័គ្ររបស់អតិថិជនជាមួយគ្នានឹងការកើនឡើងនូវការលក់នៃផលិតផលនិងសេវាកម្មថ្មីនានា។

 

សមាជិកយើងខ្ញុំកាត់បន្ថយនូវហានិភ័យទូទៅដែលផ្សារភ្ជាប់នឹងឥណទានសម្រាប់បុគ្គលនិងឥណទានជាកញ្ចប់ហើយទន្ទឹមពេលជាមួយគ្នាគេអាចនឹងបង្កើននូវឱកាសរកចំណូលជាមួយនឹងការយល់ច្បាស់ថា​​នៅពេលណាគេគួរបន្ថែម​ឥណទានទៅលើ​គណនីដែលផ្តល់ផលចំណេញ។​

 

ជាមួយនឹងការណែនាំនូវប្រព័ន្ធស្វ័យប្រវត្តិទៅក្នុងដំណើរការអនុម័ត​ឥណទាន​សមាជិកយើងខ្ញុំអាចកាត់បន្ថយចំណាយពាក់ព័ន្ធលើដំណើរការអនុម័ត​ឥណទាន​ដែលទន្ទឹមនឹងនោះក៏អាចកាត់បន្ថយផងដែរនូវពេលវេលាចំណាយក្នុងការបន្ថែមឥណទាន​ទៅលើគណនីទាំងឡាយណាដែលមានហានិភ័យទាប។

 

អ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជាតម្រូវអោយមានការអនុវត្តន៏កម្មវិធីសម្របសម្រួលកិច្ចការច្បាប់​និងការក្លែងបន្លំដើម្បី ការពារ​ចាប់រកភស្តុតាងនិងសម្រាលនូវការលួចអត្តសញ្ញាណ។​ស៊ីប៊ីស៊ីផ្តល់នូវឧបករណ៏ធ្វើនីត្យានុកូលកម្ម(បញ្ជាក់ថាពិត)ដែលតម្រូវអោយមាន ​​គំរូផ្តល់​ពិន្ទុក្លែងបន្លំ​​​ការធ្វើអត្តសញ្ញាណកម្មអតិថិជនព័ត៌មានឥណទាននិង​ឧបករណ៏សំរេចចិត្ត​ដែលជួយ​សមាជិកយើងខ្ញុំបង្កើតនូវប្រព័ន្ធផ្តល់បណ្តឹងនៃការលួចអត្តសញ្ញាណមួយ។

 

យើងខ្ញុំក៏ផ្តល់ជំនួយដល់សមាជិកយើងខ្ញុំក្នុងការស្វែងរកនិងត្រួតពិនិត្យសកម្មភាពដ៏​គួរអោយសង្ស័យដែលអាចបណ្តាលមកពីការលាងលុយកខ្វក់និងរាយការណ៏ពីសកម្មភាព​នេះដល់អាជ្ញាធរពាក់ព័ន្ធនៅកម្ពុជា។
YOU ARE HERE:
php script encode decode php script encode decode