អំពីយើងខ្ញុំ

ក្រេឌីតប្យូរ៉ូ​ក​​ម្ពុជា​(ស៊ីប៊ីស៊ី)គឺជាអ្នកឈានមុខគេក្នុងការផ្តល់ព័ត៌មាន​ឧបករណ៏វិភាគ​និង​​​​​​​​សេវាកម្ម​​​រាយការណ៏ឥណទានដល់ស្ថាប័ននិងអ្នកប្រើប្រាស់នានានៅក្នុងព្រះរាជាណា​ចក្រកម្ពុជា។

 

ស៊ីប៊ីស៊ីជួយអតិថិជនយើងខ្ញុំក្នុងការគ្រប់គ្រងហានិភ័យនិងរង្វាន់នៃការសម្រេចចិត្តនានាផ្នែកពាណិជ្ជកម្មនិងហិរញ្ញវត្ថុ។ជាមួយនឹងការប្រើប្រាស់ឧបករណ៏រាយការណ៏ឥណទានដែលគ្រប់ជ្រុងជ្រោយយើងខ្ញុំជម្រុញអោយយល់ដឹងកាន់តែប្រសើរឡើងអំពីបុគ្គលទីផ្សារនិងសេដ្ឋកិច្ច​កម្ពុជា។យើងខ្ញុំជួយស្ថាប័ននានាស្វែងរកបង្កើតនិងគ្រប់គ្រងទំនាក់ទំនងអតិថិជនដើម្បីរកបានផលចំណេញសម្រាប់ធុរកិច្ចរបស់គេ។

 

ស៊ីប៊ីស៊ីជម្រុញអោយលំនឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើងដោយផ្តល់នូវទិន្នន័យត្រឹមត្រូវនិងទាន់ហេតុការណ៏ដល់អ្នកប្រើប្រាស់និងឧស្សាហកម្មដែលជួយក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃធុរកិច្ចរបស់គេ។យើងខ្ញុំជួយធុរកិច្ចនៅកម្ពុជាក្នុងការគ្រប់គ្រងហានិភ័យនៃឥណទានការពារការក្លែងបន្លំនិងការធ្វើសេចក្តីសម្រេចចិត្តដោយស័្វយប្រវតិ្ត។ស៊ីប៊ីស៊ីក៏ជួយផងដែរដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការត្រួតពិនិត្យនូវរបាយការណ៏ឥណទានរបស់ពួកគេដើម្បីធានាថាគេអាចទទួល​បានកម្ចីនិងហិរញ្ញវត្ថុ។យើងខ្ញុំក៏ជួយផងដែរដល់អ្នកបុគ្គលប្រើប្រាស់អោយចេះការពារខ្លួនពី​ការក្លែងបន្លំអត្តសញ្ញាណ។

YOU ARE HERE:
php script encode decode php script encode decode